កីឡាករ ដ៏អស្ចារ្យ អាយុ១៨ឆ្នាំតំណាងប្រទេសកម្ពុជា លោក អ៊ុំ សិរិរ័ត្ន។ យុវជនជប៉ុនអាយុប៉ិននេះ ប្រហែលជាត្រូវចាញ់គេទេដឹង??


 

បកស្រាយពីចម្ងល់ និង បញ្ហានៃអ្នកចាំទីរបស់លោកអ្នក ! ការវិភាគ និង ការណែនាំពីកីឡាករចាំទីនៃប្រទេសទាំងអស់រហូតដល់ឆ្នាំ 2035 ការប្រកួតលំដាប់ពិភពលោក អ្នកចាំទីលំដាប់ពិភពលោក

គ្រូបង្វឹកកីឡាករចាំទីលោក យ៉ាម៉ា ម៉ូណុ ដែលបានឆ្លងកាត់ជាង ១០ប្រទេស ជាអ្នកតំណាងអោយ HONDURAS u-20 នឹងបកស្រាយពីការលេងរបស់អ្នកចាំទីនៃប្រទេសនីមួយៗ រួមមានចំនុចខ្លាំង ចំនុចខ្សោយ និងមន្ទិលសង្ស័យរបស់អ្នកទាំងអស់គ្នា។

 

ទំនាកទំនង cafehondurasyoji@hotmail.co.jp

※ រក្សាសិទ្ធចំពោះការថតចំលងរូបភាព និង​ អត្ថបទ។

 

2015/11/25 22:07

 

 

កីឡាករ ដ៏អស្ចារ្យ អាយុ១៨ឆ្នាំតំណាងប្រទេសកម្ពុជា លោក អ៊ុំ សិរិរ័ត្ន។ យុវជនជប៉ុនអាយុប៉ិននេះ ប្រហែលជាត្រូវចាញ់គេទេដឹង??

 

ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥

អ្នកនិពន្ធ លោក យូជី យ៉ាម៉ានូ

 

ពត៌មានអ្នកចាំទីរបស់លោក យ៉ាម៉ាណុយូ”(សូមចុចទីនេះ)

※ អក្សរដិតខ្មៅគឺជា Link ភ្ជាប់ទៅកាន់អត្ថបទផ្សេងទៀត។ សូមចុចទីនោះ!

 

 

ការប្រកួតបាល់ទាត់ពិភពលោក វគ្គជំរុះជុំទី២ កម្ពុជា និង ជប៉ុន

ការប្រកួតលើកនេះបានធ្វើអោយខ្ញុំមានការ ភ្ងាក់ផ្អើលយ៉ាងខ្លាំងចំពោះកីឡាករចាំទីវ័យ១៨ឆ្នាំ អ៊ុំ សិរីរ័ត្ន។

គ្រាន់តែមើលឃើញ តារាងបង្ហាញឈ្មោះអ្នកប្រកួតមុនដំបូងក៏មានការភ្ងាក់ផ្អើលទៅហើយ។

ដោយសារតែមិនឃើញមានឈ្មោះ អ្នកចាំទីដ៏អស្ចារ្យរបស់កម្ពុជាកាលពីប្រកួតលើកមុននៅពហុកីឡាដ្ឋានស៊ៃតាម៉ា។ ការវិភាគដោយអ្នកជំនាញនូវសមត្ថភាពកីឡាករតំណាងកម្ពុជា ស៊ូ យ៉ាទី(សូមចុចទីនេះ)

ប៉ុន្តែនេះមិនមែនជាអត្ថន័យពិតប្រាកដនៃភាព“ភ្ងាក់ផ្អើល” ដែលខ្ញុំបាននិយាយនោះទេ។

ជំនួសអោយកីឡាករ ស៊ូ យ៉ាទី,កីឡាករដ៏ឆ្នើមវ័យ១៨ឆ្នាំមួយរូបទៀតក៏បានលិចមុខចេញមក គឺលោក អ៊ុំ សិរីរ័ត្ន។

ប៉ុន្តែនេះមិនមែនជាអ្វីដែលធ្វើអោយមានការ ភ្ញាក់ផ្អើលមែនទែននោះទេ តែគឺ វិធីសាស្ត្រចាំទីដ៏ពូកែរបស់គាត់តែម្តង។ ពាក្យ “ភ្ងាក់ផ្អើល”នេះពិតជាមិនអាចពិពណ៌នាការប្រកួតនេះបានទេ ពាក្យដែលត្រឹមត្រូវនោះគឺ​ “រន្ធត់”។

ទោះបីជា​លោក អ៊ុំ សិរីរ័ត្នមានអាយុទើបតែ១៨ឆ្នាំក៏ដោយ តែលោកបានបញ្ចប់ភារកិច្ចដោយជោគជ័យនៅក្នុងការប្រកួតបាល់ទាត់ពិភពលោក ដែលមានសំពោធខ្លាំង ព្រោះដៃគូរបស់ខ្លួនជាក្រុមកំពូលនៅជប៉ុន ហើយក៏មានអ្នកគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធប់នៅឯទីលានផងដែរនោះ។

នៅនាទីទី៤ ចំពោះបាល់ដែលមកពីខ្សែការពារខាងក្រោយ ត្រូវបានកីឡាកររូបនេះលោតទៅការពារទុកមុនបានយ៉ាងស្វាហាប់ បើទោះបីជាទីនោះជាតំបន់គ្រោះថ្នាក់ក៏ដោយ។

បើយើងមើលមួយភ្លេត នេះគ្រាន់តែជាការប្រកួតធម្មតាប៉ុណ្ណោះប៉ុន្តែ ស្ថិតក្នុងការប្រកួតបាល់ទាត់ពិភពលោក ដែលដៃគូរបស់ខ្លួនជាក្រុមខ្លាំងពូកែ នឹងមានមនុស្សគាំទ្រច្រើនផងនោះ វាបានក្លាយជាការប្រកួតដែលមានសំពោធជាទីបំផុត បើប្រៀបនឹងប្រទេសជប៉ុនប្រហែលជាគ្មានកីឡាករវ័យ១៨ឆ្នាំណា អាចធ្វើបានដូចនេះទេ។

ប៉ុន្តែ អ៊ុំ សិរីរ័ត្នមានភាពក្លាហាន ហ៊ានលោតដល់តំបន់គ្រោះថ្នាក់ដើម្បីការពារបាល់មួយគ្រាប់នេះបានយ៉ាងល្អ។ គាត់អាចស្មានដឹង និងវែកញែកបានយ៉ាងច្បាស់ចំពោះរយៈចំងាយនៃបាល់ដោយគ្មានភាពស្ទាក់ស្ទើរ ថែមទាំងមានស្មារតីរឹងម៉ាំងមិនចាញ់សំពោធនៃដៃគូ ដែលនេះសបញ្ជាក់ពី ស្មារតីដ៏ខ្លាំងក្លារបស់គាត់ ដែលធ្វើអោយខ្ញុំភ្ងាក់ផ្អើលយ៉ាងខ្លាំង។

នៅនាទី ទី២៦ លោកបានយកក្បាលទៅតែតដើម្បីការពារបាល់ដែលមកពីខ្សែការពារខាងក្រោយ។ ព្រោះស្ថានភាពពេលនោះគឺស្ថិតនៅក្នុងតំបន់គ្រោះថ្នាក់ដូច្នេះបើប្រើដៃគាត់នឹងត្រូវពិន័យ។ទោះបីជាស្ថានភាពពេលនោះភ្លាមៗកីដោយចុះ គាត់នៅតែអាចបែងចែក និងការពារបានល្អបំផុត។

នៅនាទីទី៩នៃជុំទី១។ នៅថ្ងៃដែលបានកំណត់ពេលប្រកួតរួចរាល់ហើយ អាចនិយាយបានថា ចំពោះប្រជាជនជប៉ុនបានគិតថាវាជាការប្រកួតដែលមិនពិបាកប៉ុន្តែ ការពិតវាជាការប្រកួតដ៏ធំមួយ។ កីឡាករFWតំណាងប្រទេសជប៉ុន អូកាស៊ាគី ដែលត្រូវបានដាក់ចូលនៅក្នុងតំបន់គ្រោះថ្នាក់របស់កម្ពុជាដែលមានខ្សែការពារកម្ពុជាជាច្រើននៅរុំព័ទ្ធជុំវិញ។ ខ្សែការពារព្យាយាមការពារ ហើយអ៊ុំ សិរិរ័ត្នក៏បានព្យាយាមទប់គ្រាប់បាលមួយនេះបានយ៉ាងល្អដែរ ទោះបីបាល់នោះត្រូវបានស៊ុតនៅជិតទីក៏ដោយ។

នោះពេលនោះ យើងបានឃើញអ៊ុំ សិរីរ័ត្នលោតឡើងដោយអស្ចារ្យ។ ទាក់ទងនឹងការលូតចាប់ (សូមចុចលើ) វិធីសាស្ត្រក្នុងការលូត ដែលអ្នកចាំទីរបស់យើងបានពិពណ៌នា(សូមចុចត្រង់នេះ)

ចំនុចដែលគួរអោយចាប់អារម្មណ៍នោះគឺការលោតទៅចាប់បាល់ភ្លាមៗ “នៅពេលដែលដៃគូប្រកូតសំរុកចូលខ្លាំង” ប៉ុន្តែ កីឡាករ អូកាស៊ាគី ពិតជាសាកសមជាក្រុមកីឡាករដែលមានសកម្មក្នុងក្របខ័ណ្ឌ Premier League ដែលល្អបំផុតនៅលើពិភពលោក។ កំហុសក្នុងការគ្រប់គ្រងបាល់គឺស្ទើរតែគ្មាន។

ទោះបីជាយ៉ាងនេះក្តី កីឡាករអ៊ុំ សិរីរ័ត្នមិនបានធ្វើអោយឳកាសមួយនេះបានសំរេចឡើយ។ លោកបានព្យាយាមចាប់បាល់បានយ៉ាងល្អ។ នៅពេលដែលកីឡាករ អូកាស៊ាគី ទាត់បាល់ឡើងដោយមានជំនឿចិត្តថានឹងចូលទីហើយ ស្រាប់តែអ្នកចាំទីខ្មែរយើងលោតឡើងចាប់បាល់ដែលកំពុងហោះមកពីមុខដែលនរណាៗក៏មិនអាចស្មានដល់។ ដូច្នេះមិនថាកីឡាករជប៉ុនរូបនេះមានបទពិសោធន៍ក្នុងការប្រកួតធំៗច្រើនយ៉ាងណាទេ ក៏នៅតែមានផលវិបាកដែរ។

ទោះបីជាយ៉ាងនេះក្តី កីឡាកររូបនេះមិនត្រឹមតែលោតទៅចាប់ប៉ុណ្ណោះទេ 、លោកថែមទាំងចេះវិភាគ និងកំណត់ទីតាំង ពេលវេលាបានយ៉ាងច្បាស់លាស់ ដើម្បីបញ្ឈប់បាល់របស់កីឡាការ អូកាស៊ាគីពីការចូលទីផងដែរ។ ដូច្នេះចំនុចដែលមិនសរសើរមិនបាននោះគឹ ភាពរហ័សរហូន នេះតែម្តង។ ចំនុចពិសេសនេះ ចំនុចពិសេសរបស់កីឡាករ ស៊ូ យ៉ាទី (សូមចុចត្រង់នេះ) ក៏មានដូច ដែលពួកគាត់ធ្វើចលនាបានរហ័សរហូនដែលសូម្បីតែកីឡាករជនជាតិជប៉ុនក៏មិនអាចធ្វើបាន ហើយអាចទប់បាល់របស់កីឡាករ អូកាស៊ាគីបានទៀតផង។ ប្រសិនបើ អ៊ុំ សិរិរ័ត្នមិនមានភាពរហ័សបែបនេះទេ គឺខ្វះតែបន្តិចទៀតបាល់នឹងចូលដល់ក្នុងទីជាក់ជាមិនខាន។ សរុបមក អ៊ុំ សិរីរ៏ត្ន អាចការពារបាល់លើកនេះបានគឺមិនមែនមកពីសំណាង ឬ ភាពចៃដន្យអ្វីទេ តែវាជាសមត្ថភាពពិតប្រាកដដែរគាត់មាន។

ប្រសិនបើបាល់មួយគ្រប់នោះ អាចស៊ុតចូលបាននៅនាទីទី៩នៃជុំទីមួយមែននោះ ការប្រកួតនេះត្រូវបានកំណត់ថាជាការប្រកួតធម្មតាបាត់ទៅហើយ។ ដោយសារកីឡាករអ៊ុំ សិរិរ័ត្នបានចូលរួមការប្រកួតខ្នាតធំដូចនេះ ទើបក្រុមកម្ពុជាព្យាយាមធ្វើអោយមានការបរាជ័យតិចតួចបំផុតបែបនេះ។ នេះគឺជាអត្ថន័យនៃពាក្យដែលខ្ញុំបាននិយាយពីលើកមុន។ ហើយនេះគឺជាការប្រកួតដ៏មានសារៈសំខាន់មួយ។

ជុំទីមួយត្រូវបានបញ្ចប់ដោយលទ្ធផល ០:០ ហើយនៅនាទីទី១នៃជុំទី២ ទីបំផុតជប៉ុន មានឪកាសទាត់ PK។

ចំពោះប្រទេសជប៉ុនវាគឺជាឪកាសមួយយ៉ាងល្អ ប៉ុន្តែចំពោះប្រទេសកម្ពុជាវិញវាគឺជាពេលដែលអស់សង្ឃឹម។ នៅអត្ថបទការប្រកួតជុំទីមួយ នាទីទី៩ខាងលើ បើបាល់នោះត្រូវបានស៊ុតបញ្ជូលទី ការប្រកួតនោះជាការប្រកួតធម្មតាមួយ ហើយម្តងទៀត ត្រង់ជុំទី២នេះក៏ដូចគ្នា តែអ៊ុំ សិរីរ័ត្នបានឈរការពារទី ហើយទទួលបាល់ដែលស៊ុតដោយកីឡាករ អូកាស៊ាគីបានយ៉ាងល្អ។

ដោយសារតែការផ្លាស់ទីរបស់កីឡា អ៊ុំ សិរីរ័ត្ន​មានសភាពលឿន ជាហេតុធ្វើអោយកីឡាករ អូកាស៊ាមិនអាចស៊ុតចូលទីបានយ៉ាងងាយ​ ហើយព្យាយាមគ្រប់គ្រងបាល់តិច។ នេះក៏ព្រោះតែគាត់ដឹងថា បើប្រញាប់ស៊ុតបញ្ចូលទីទៅ និងនាំអោយបរាជ័យ។

នៅប្រទេសជប៉ុនមានអត្ថបទជាច្រើនដែរនិយាយថា ព្រោះតែការប្រកួតមានលក្ខណៈងាយស្រួលទើបអ៊ុំ សិរិរ័ត្នអាចការពារបានយ៉ាងនេះ ប៉ុន្តែ ឧទាហរណ៍ បើទោះបីជាការប្រកួតមានលក្ខណៈងាយស្រួលយ៉ាងណាក៏ដោយ ដូចដែរខ្ញុំបានរៀបរាប់ហើយ មានកន្លែងខ្លះវាអាចនឹងចូលទីបានទៅហើយតែវាមិនបានចូលទីដោយសារអ៊ុំ សិរិរ័ត្នការពារបានល្អ។ ខ្ញុំគិតថាអ្វីដែលត្រូវនោះគឺ វាមិនមែនជាសំណាងទេតែវាជាការត្រៀមទុកមុនរបស់ អ៊ុំ សិរីរ័ត្នទើប កីឡាកររូបនេះអាចយកឈ្នះ កីឡាករជប៉ូន អូកាស៊ាគីបាន។

ជ័យជំនះជាពាក្យមួយដែលងាយស្រួលក្នុងការនិយាយប៉ុន្តែ 、ការវាយតម្លៃការបញ្ឈប់PKរបស់កីឡាករតំនាងជប៉ុន នីស៊ីកាវ៉ាគឺខុស (សូមចុចទីនេះ) ក៏បានពិពណ៌នាហើយថា​ អ្នកដែលមានឳកាសទាត់ PKគឺពិតជាមានអត្ថិភាពច្រើនណាស់ ព្រោះកំរមានអ្នកចាំទីណាចាប់បាន។ រឺក៏មកពីអ្នកទាត់ PKលើកនេះមិនពូកែ តែកីឡាករនេះបានចូលរួមការប្រកួត Premiumច្រើនដែរហើយ គឺលោកអូកាស៊ាគី។ កីឡាករ អ៊ុំ សិរិរ័ត្នអាចចាប់បាល់នេះបានគឺពិតជាអស្ចារ្យណាស់។ ហើយក៏ប្រហែលជាម្នាក់ៗមិនសរសើរគាត់មិនបានឡើយ។

បន្ទាប់ពីការប្រកួតកីឡាករ អូកាស៊ាគីបាននិយាយថា “ការប្រកួតលើកនេះគឺពិតជាមានសំពោធបន្តិចហើយ”។ កីឡាករដែលធ្លាប់ឆ្លងកាត់ការប្រកួតធំៗជាច្រើនដូចជា ការប្រកួត ក្របខ័ណ្ឌ Premier League ក្របខ័ណ្ឌ Bundesliga និងការប្រកួត World Cup នោះក៏មានអារម្មណ៍ថាមានសំពោធដែរ។ ដូច្នេះបើសមត្ថភាពរបស់កីឡាករ អ៊ុំ សិរីរ័ត្នទន់ខ្សោយនោះ តើលោកម្តេចនឹងអាចទប់ទល់ជាមួយបាល់របស់កីឡាករ អូកាស៊ាគីបានយ៉ាងល្អដូចនេះ? ដូចបាននិយាយពីខាងលើ នៅនាទីទី៩ បាល់របស់លោកអូកាស៊ាគីត្រូវបានទប់ដោយកីឡាករ សិរីរ័ត្ន ហេតុនេះហើយខ្ញុំគិតថា នៅពេលដែលទាត់ PK កីឡាករជប៉ុនរូបនោះ ក៏ប្រហែលជាមានសម្ពោធខ្លាំងដែរ។ ការបរាជ័យរបស់កីឡាករជប៉ុន អូកាស៊ាគី សបញ្ជាក់អោយឃើញពី សមត្ថភាពដ៏ល្អរបស់កីឡាករកម្ពុជា អ៊ុំ សិរិរ័ត្ន។

បន្ទាប់ពីទាត់ PKហើយ ខ្ញុំក៏បានចាប់អារម្មណ៍លើសកម្មភាពរបស់ អ៊ុំ សិរិរ័ត្នផងដែរ។ នៅក្នុងការប្រកួតគាត់ធ្វើបានយ៉ាងល្អដូច្នេះហើយ ប៉ុន្តែលោកមិនបានតំលើងឬក ហើយនៅតែរក្សាទឹកមុខញញឹមស្រស់ស្រាយមកពួកយើងដដែរ។ ពេលដែលឃើញដូច្នេះគឺពិតជាមានអារម្មណ៍ល្អណាស់។ នេះកីប្រហែលមកពីគាត់នៅវ័យក្មេងនៅឡើយក៏ថាបាន។ ប៉ុន្តែខ្ញុំសង្កេតឃើញថាកីឡាករកម្ពុជាភាគច្រើនគឺមានអត្តចារិក រួសរាយបែបនេះ។

នៅនាទីទី៦ ស្រាប់តែជប៉ុនបានទទួលឳកាសល្អមួយ។ កីឡាករ កាស៊ីវ៉ាហ្គីបានទួលឳកាសទាត់ដោយស៊េរីនៅចំពីមុខទី ដោយសារមានការផ្លួតស្នៀត អ៊ុំ សិរីរ័ត្នព្យាយាមលោតទៅចាប់បាល់ដែរតែត្រូវក្រុមរបស់ខ្លួន តែតបន្ថែមធ្វើអោយបាល់ចូលទីខ្លួនឯងបានសំរេច។ ហើយយើងអាចនិយាយបានថា វាជាលើកដំបូង នៅនាទីទី៥១ ដែលអ៊ុំ សិរិរ័ត្នមានកំហុស ទោះបីជាមានការខិតខំប្រឹងប្រែងការពារបាល់តាំងពីដើមបានយ៉ាងល្អបែបណាក៏ដោយ។

តាំងពីចាប់ផ្ដើមការប្រកួត មកដល់នាទីនេះ វាជាលើកទី១ហើយដែលកីឡាកររូបនេះបានសាងកំហុស។ នៅក្នុងការប្រកួត កំហុសតែងតែកើតមានឡើង ជាពិសេសការប្រកួតលំដាប់ពិភពលោកបែបនេះ។ ហើយចំពោះអ៊ុំ សិរិរ័ត្នកផ្ទាល់ក៏ប្រហែលជាមានការឈឺចាប់ និងទទួលបានបទពិសោធន៍ដ៏ល្អផងដែរ។

ចំពោះបាល់របស់កីឡាករជប៉ុន កាស៊ីវ៉ាហ្គី ដែលមានល្បឿនលឿននឹងតិចនិចខ្ពស់នោះគឺពិតជាបង្កអោយ អ្នកចាំទីមានការលំបាកក្នុងការវិនិច័្ឆយណាស់។ ប្រាកដណាស់ប្រសិនបើអ្នកចាំទីមានកំរិតខ្ពស់ជាងនេះបន្តិចនឹងអាចចាប់បានប៉ុន្តែ ដោយសារកីឡាករ កម្ពុជា អ៊ុំ សិរីរ័ត្ន មិនធ្លាប់បានជួបប្រទះនឹងបទពិសោធន៍បាល់ប្រភេទនេះទើបបណ្ដាលអោយបាល់ចូលទីដូចនេះ។

ដូចដែលបាន រៀបរាប់រួចមកហើយក្នុងអត្ថបទ វិភាគការលេងរបស់ស៊ូ យ៉ាទី (សូមចុចទីនេះ) ចំពោះបាល់ដែលយើងមិនធ្លាប់មានបទពិសោធន៍ពីមុនមកគឺពិតជាពិបាកក្នុងការវិនិច្ឆ័យនិងរកគន្លឹះដើម្បីការពារណាស់។ ចំពោះចំនុចនេះ យើងក៏អាចនិយាយថាជាកំហុសផងដែរប៉ុន្តែ បើនិយាយជារួម “សមត្ថភាពរបស់អ៊ុំ សិរីរ័ត្នបច្ចុប្បន្នគឺនៅមានកំរិតចំពោះបាល់ប្រភេទនេះ”ដូច្នេះបើគាត់យកបទពិសោធន៍លើកនេះទៅសិក្សាបន្ថែម នៅថ្ងៃអនាគតគាត់នឹងអាចវិភាគ និងមានគន្លឹះដើម្បីការពារជាក់ជាមិនខានព្រោះ គាត់មានទេព្យកោសល្យ និងសមត្ថភាពនេះជាប់ខ្លួនស្រាប់ទៅហើយ។

បន្ទាប់ពីការបរាជ័យនេះ ចំពោះគ្រាប់បាល់ដែលហោះមកពីទីខ្ពស់ដែលមិនអាចប៉ះបាន ក៏គាត់មានកំហុសផងដែរ។ សរុបទាំងចំនុចខាងលើ គាត់បានបង្កើតកំហុសទាំងអស់៤ដងហើយ។

ដោយសារភាពវ័យក្មេង ភាពបរាជ័យក្នុងការវិនិច័្ឆយប្រហែលជាមាន​ ប៉ុន្តែលើសពីនេះទៅទៀត ក៏ដោយសារតែកីឡាករជប៉ុន ដូចជាកីឡាករ នាហ្គាតូម៉ូជាដើម ដែលព្យាយាមទាត់បាល់ពីចំងាយ និង ចំហៀងមក​ ដែលនេះហើយជាមួយហេតុនៃភាពបរាជ័យនេះ។ ហើយនេះជាភស្តុតាងបញ្ជាក់ថា ចំពោះបាល់ជិតធម្មតា អ៊ុំ សិរិរ័ត្នអាចការពារបានដោយគ្មានបញ្ហា។ យើងអាចនិយាយបានថា កីឡាករ ណាហ្គាម៉ូតូ ក៏ដូចជាក្រុមកីឡាករជប៉ុនដែលព្យាយាមស៊ុតបាល់ពីចំងាយ ដែលធ្វើអោយអ្នកចាំទី និងខ្សែការពារ មានការលំបាកក្នុងការការពារ បានឈ្នះលើចំនុចនេះ បើប្រៀបនឹងកីឡាករកម្ពុជាអ៊ុំ សិរិរ័ត្នដែលមានអាយុទើបតែ១៨ឆ្នាំ ។ យើងអាចនិយាយម្យ៉ាងទៀតបាន ចំពោះកីឡាករ អ៊ុំ សិរិរ័ត្នគឺមិនដែលមានបទពិសោធន៍តែម្តង។ ហើយនេះក៏ជាចំនុចបរាជ័យទី២ ដែលបង្កឡើងដោយគ្រាប់បាល់របស់កីឡាករ ហ្វឹជីហារឹផងដែរ។

បន្ទាប់ពីការបរាជ័យលើកទី១មក យើងសង្កេតឃើញថា ការវិភាគខុស និងកំហុសជាច្រើនបានកើនឡើងក៏ប៉ុន្តែ គាត់ក៏បានព្យាយាមលោតទៅការពារ ក៏ដូចជារកគន្លឹះផ្សេងៗដើម្បីការពារផងដែរ។ តែដោយគាត់មិនអាចប៉ះបាល់បានដែលជាហេតុបង្កអោយមានការបរាជ័យនេះទោះជាយ៉ាងណា នៅវ័យ១៨ឆ្នាំ ហើយបានចូលរួមការប្រកួតក៏ដូចជាបានស្រង់បទពិសោធន៍បានជាច្រើននោះយើងជឿថា នៅថ្ងៃអនាគត គាត់និងក្លាយជាកីឡាករឆ្នើមម្នាក់។ យើងអាចនិយាយម្យ៉ាងទៀតបានថា “នេះគឺជាកំហុសនៃភាពជោគជ័យ”។ ដោយសារតែគាត់នៅវ័យនេះ យើងអាចចាត់ទុកជាបទពិសោធន៍បាន ប៉ុន្តែនៅពេលដែលយើងមានអាយុច្រើនបន្តិចទៀតទៅ ប្រហែលគេហៅវាថាជាកំហុសមែនទែនហើយ។ តើត្រូវប្រើអ្នកចាំទីណា (សូមចុចត្រង់នេះ)

កំហុសនរណាក៏មាន ប៉ុន្តែអ្វីដែលសំខាន់ចំពោះខ្ញុំនោះគឺថា តើបន្ទាប់ពីប្រពឹត្តកំហុសនោះហើយ យើងនឹងធ្វើអ្វីបន្តទៀត។ ដូច្នេះខ្ញុំបានឃើញពីការលេងដ៏អស្ចារ្យមួយរបស់គាត់នៅនាទី៤២។

បន្ទាប់ពីកំហុស៤ដងនៃការចាប់មិនដល់នូវបាល់ដែលមកពីទីខ្ពស់ គាត់ទទួលបាល់របស់កីឡាករជប៉ុន មីណាមីណូបានយ៉ាងល្អ ដោយល្បឿនលឿន និងកំណត់ទីតាំងបានយ៉ាងល្អ។ចំនុចកែតម្រូវបន្ទាប់ពីមានកំហុសនិង ​ការកំណត់ទីតាំងបានយ៉ាងរហ័ស(សូមចុចត្រង់នេះ)សូមចុចទីនេះ គឺដូចកីឡាករស៊ូ យ៉ាទី។ នេះគឺជាចំនុចពិសេសដែលកីឡាករចាំទីខ្មែរមាន ហើយវាក៏ជាអាវុធដ៏ល្អផងដែរ។

ការពិពណ៌នាជុំទី១ និងទីបានបញ្ចប់ប៉ុន្តែនៅនាទីទី១៣ជុំទី២។ គឺជាការស៊ុតបាលចំងាយជិតដែលធ្វើអោយអ្នកចាំទីជាច្រើនមានការពិបាកចាប់ ប៉ុន្តែ អ៊ុំ សិរីរ័ត្នបានព្យាយាមកំណត់ទីតាំងបានយ៉ាងល្អ ដោយមិនលោតឡើងលើ ហើយរក្សាលំនឹងជើងទាំងពីរ យកខ្លួនអោបបាល់ក្រាបនឹងដី ដោយយកជើងស្តាំទៅទប់បាល់បានសំរេច។ ច្បាស់ណាស់ថាគាត់មានប្រតិកម្មលឿនប៉ុន្តែលើសពីនេះទៀត ដោយសារតែគាត់មានការប្រុងប្រៀបខ្ពស់ទើបគាត់អាចយកជើងខាងស្តាំរបស់គាត់ទប់បាន អត់ខ្ចេះយ៉ាងនេះ។

បើគ្មានការប្រុងប្រៀបល្អបែបនេះទេ ជើងស្តាំរបស់គាត់ក៏មិនអាចធ្វើសកម្មភាពនេះបានដែរ។ បន្ថែមពីនេះ ការស៊ុតបាល់លើកទី២បន្តបន្ទាប់គ្នា ខណៈពេលដែលគាត់កំពុងក្រោកឡើងម្តងទៀត គឺពិតជារហ័សមិនគួរអោយជឿ។ បើនិយាយអោយល្អិតល្អន់ទៅ សូម្បីតែកំរិតខ្ពស់យ៉ាងនេះក៏ អ៊ុំ សិរិរ័ត្នធ្វើបានដែរ។ ប៉ុន្តែមិនមែនមានន័យថាគាត់ធ្វើល្អបានតែមួយនេះប៉ុណ្ណោះទេ គ្រាប់បាល់ផ្សេងៗទៀតក៏គាត់ការពារបានល្អដែរ។ ហើយនេះក៏ជា ចំនុចពិសេសដែលស៊ូ យ៉ាទី (សូមចុចត្រង់នេះ)មានដែរ។​ សូមចុចទីនេះ

នាទីទី២១ជុំទី២។ ការស៊ុតដោយក្បាលរបស់កីឡាករ អូកាស៊ាគី ក៏អ៊ុំ សិរីរ័ត្នការពារបានល្អដែរ។ ដោយលោកមិនខ្វល់ពីអ្វីទាំងអស់ហើយយកខ្លួនទល់នឹងដីដើម្បីរងបាល់។ មិនថាកាលៈទេសណា បាល់មកក្នុងលក្ខណៈណាក៏ដោយ កីឡាកររូបនេះគ្មានភាពស្ទាក់ស្ទើក្នុងការការពារឡើយ ចំនុចនេះបានធ្វើអោយខ្ញុំរំភើបយ៉ាងខ្លាំង។ ចំនុចដូចគ្នានឹងកីឡាករស៊ូ យ៉ាទី (សូមចុចត្រង់នេះ)សូមចុចទីនេះ។ ទាំងកីឡាករស៊ូ យ៉ាទី និងអ៊ុំ សិរីរ័ត្នគឺមានចំនុចដូចគ្នាច្រើន តាមរយៈកីឡាករ២នាក់នេះ ខ្ញុំយល់ថានេះជាចំនុចពិសេសដែរកីឡាករកម្ពុជាទាំងអស់មាន។

ជុំទី២ នាទីទី២២។ បាល់ដែរត្រូវបានស៊ុតដោយកីឡាករ យ៉ាម៉ាហ្គឺឈី ចំកណ្ដាលទី ហើយអ៊ុំ សិរិរ័ត្នបានយកដៃទាំងពីរទៅការពារ។ ហើយនៅនាទទី៣៥ បាល់របស់កាស៊ីវ៉ាហ្គី បានព្យាយាមស៊ុតចំចំនុចកណ្ដាលនៃទី តែកីឡាករម្នាក់នេះក៏នៅតែអាចការពារបានយ៉ាងអស្ចារ្យដែរ។ ទោះបីជាអ៊ុំ សិរីរ័ត្នទើបតែអាយុ១៨ឆ្នាំក៏ដោយ កីឡាករនេះបានឆ្លងកាត់ការបង្វឹកជាច្រើនរូមទាំងពិធីចាប់បាល់ស៊ុតពីកណ្ដាលផងដែរ។ មិនត្រឹមតែអាចការពារបាល់របស់កាស៊ីវ៉ាហ្គីបានប៉ុណ្ណោះទេប៉ុន្តែលោកថែមទាំងបានកំណត់ទីតាំង និងជំហាននៃការចាប់នីមួយៗបានយ៉ាងត្រឹមត្រូវ។

សូម្បីអ្នកចាំទីនៅក្រុម J League នៅប្រទេសជប៉ុនក៏តែងមានបញ្ហាក្នុងការកំណត់ទីតាំងនេះដែរ​ (សូមចុចត្រង់នេះ)សូមចុចទីនេះ។ អ្នកចាំទីនៅប្រទេសជប៉ុនដែលមានអាយុ១៨ឆ្នាំប្រហាក់ប្រហែល ក៏គ្មានជំនាញក្នុងការកំណត់ទីតាំងបានយ៉ាងល្អដូចនេះដែរ ជាពិសេសក្នុងការប្រកួតធំៗម្តងៗ។ សំរាប់ការប្រកួតកម្ពុជានិងជប៉ុន ដែលប្រជុំដោយកីឡាករជើងខ្លាំង បើតាមគិតគឺវាពិតជាពិបាកណាស់ព្រោះយើងត្រូវការការប្រុងប្រយ័ត្នខ្ពស់ហើយមានអ្នកចាំស៊ុតចូលច្រើនប៉ុន្តែទោះបីស្ថិតក្រោមស្ថានភាពបែបនេះក៏ដោយ អ៊ុំ សិរិរ័ត្ននៅតែរក្សាលំនឹងនិងការកំណត់ទីតាំងបានយ៉ាងត្រឹមត្រូវ។

នៅនាទីទី៤០។ នេះគឺជាការ ការពារដ៏អស្ចារ្យចុងក្រោយបង្អស់សំរាប់ការប្រកួតថ្ងៃនេះ។ កីឡាករ កិស៊ឹកិហុងដា ដែលបានទទួលគ្រាប់បាល់ដ៏ល្អពីខ្សែការពារ លោកកាស៊ិវ៉ាហ្គី បានព្យាយាមស៊ុតពីតំបន់ដែលជិតទីបំផុតដែរប៉ុន្តែ ត្រូវបានកីឡាករ អ៊ុំ សិរិរ័ត្នការពារបានសំរេច។

នៅត្រង់កន្លែងនេះប្រាកដណាស់ សិរិរ័ត្នកំណត់ទីតាំងបានល្អ ប៉ុន្តែអ្វីដែលគួរអោយកត់សំគាល់នោះគឺគាត់រក្សាលំនឹងជើងទាំងពីរ ហើយព្យាយាមមើលទិសដៅនៃបាល់ហើយ ទើបគាត់ចាប់។ នេះគឺជាមូលហេតុដែលធ្វើអោយគាត់ការពារបាល់មួយគ្រាប់នេះបាន។ នៅប្រទេសជប៉ុនគេផ្ដោតសំខាន់ទៅលើ ភាពរហ័សរហូន ប៉ុន្តែបើមានតែភាពរហ័សរហួននោះក៏មានអាចទប់បាល់បានដែរ។ ភាពរហូសរហួន បូកនឹង ការប្រុងប្រៀបទុកមុនល្អ ដែលធ្វើអោយអ៊ុំ សិរិរ័ត្នតែងទទួលបានការជោគជ័យ។  ※ចំនុចលំអិត ការប្រកួតនៅហ៊ីរូស៊ីម៉ា របស់អ្នកចាំទី ហាយ៉ាស៊ី (សូមចុចទីនេះ)

ទោះបីជាការប្រកួតមានការបរាជ័យបន្តិចបន្តួចក៏ដោយ ក៏កីឡាករ អ៊ុំ សិរិរ័ត្ននៅតែព្យាយាម បញ្ចេញយោបល់​ (សូមចុចទីនេះ) ទៅកាន់ក្រុមរបស់ខ្លួនតាំងពីពេលចាប់ផ្ដើមរហូតដល់ពេលបញ្ចប់ដោយភាពស្ងប់ស្ងាត់មិនឆ្លេឆ្លា។ ហើយនេះគឺជាចំនុចពិសេសម្យ៉ាងដែរ។ ដោយសារតែ ការបញ្ចេញយោបល់របស់គាត់នេះហើយ ដែលធ្វើអោយក្រុមទាំងមូលមានស្មារតីសាមគ្គីគ្នា ហើយព្យាយាមអស់ពីសមត្ថភាពរៀងៗខ្លួនដើម្បីអោយមានកំហុសតិចតួចបំផុត។

ទោះបីកីឡាកររូបនេះបង្កបញ្ហាច្រើនដង ចំពោះការទាត់បាល់ ហើយត្រូវអភិវឌ្ឍន៍បន្ថែមមែនពិត ប៉ុន្តែ ទោះបីជាកីឡាករជប៉ុនដែលមានអាយុ១៨ឆ្នាំក៏មានលក្ខណៈមិនសូវខុសគ្នាដែរ។

 

បើដូច្នេះ តើអ្នកចាំទី១៨ឆ្នាំរបស់ជប៉ុន អាចនឹងចាញ់ អ៊ុំ សិរិរ័ត្នទេ?

 

នៅជប៉ុនគេតែនិយមប្រើពាក្យ “កំពូលសិស្សវិទ្យាល័យ”

ប៉ុន្តែ តាមពិតនេះគឺជាការប្រកួតរវាង សិស្សវិទ្យាល័យ និង សិស្សវិទ្យាល័យ ទេ។

ដូច្នេះ កីឡាករ កំពូលវិទ្យាល័យ ទោះបីជាមានគ្រូជំនាញមកបង្វិកក៏មិនសូវជាចូលរួមដែរ។ ជាពិសេសទាក់ទងនឹងអ្នកចាំទីដែលមានអាយុ១៨ឆ្នាំ សិស្សវិទ្យាល័យ និង សិស្សឆ្នាំទី១ គឺមិនសូវមានអ្នកដែលមានសមត្ថភាពដូចនេះទេ។ ប៉ុន្តែចំពោះកីឡាករ អ៊ុំ សិរីរ័ត្ន មានអាយុ១៨ឆ្នាំ ស្មើរនឹងសិស្សវិទ្យាល័យ ឬ ឆ្នាំទី១នៅប្រទេសជប៉ុន បានចូលរួមប្រកួតលំដាប់ពិភពលោក និង ប្រកួតជាមួយប្រទេសខ្លាំងនេះពិតជាអស្ចារ្យណាស់។

ហើយនៅក្នុងនោះ កីឡាករតំណាងកម្ពុជា អ៊ុំ សិរិរ័ត្នដែលមានអាយុ១៨ឆ្នាំ ស្មើនឹងសិស្សវិទ្យាល័យ​ ឬ មហាវិទ្យាល័យឆ្នាំទី១ អាចចូលរួមប្រកួតជាក្រុមលំដាប់ជាតិរបស់ប្រទេសជប៉ុនបាន នេះគឺពិតជាអស្ចារ្យណាស់។

ប៉ុន្តែ សមត្ថភាពដែលកីឡាករវ័យក្មេងម្នាក់នេះបញ្ចេញក្នុងពេលប្រកួតគឺមិនមែនគ្រាន់តែជាការ ហ្វឹកហាត់ប្រកួតប៊ុណ្ណោះទេតែ វាជាការប្រកួត លំដាប់ពាន់រង្វាន់ពិភពលោក។ ហើយថែមទាំងអាចយកឈ្នះកីឡាករល្បីរបស់ជប៉ុនថែមទៀតផង។

តើមានកីឡាករជប៉ុនប៉ុន្មាននាក់ ដែរមានសមត្ថភាព និង បច្ចេកទេសដូចគាត់ដូច្នេះ។

រឿងមួយដែលអាចនិយាយបាននោះគឺ ខ្ញុំបានចំនាយពេលជាច្រើននៅវិទ្យាល័យមួយនៅ ខេត្តហ៊ីរូស៊ីម៉ា ដើម្បីសរសេរវិភាគអំពី បញ្ហាទាំង៧របស់អ្នកចាំទីនៅវិទ្យាល័យនៅខេត្តហ៊ីរូស៊ីម៉ា សូមចុចទីនេះ ប៉ុន្តែពួកគេហាក់បីដូចជាមិនសូវយល់នៅឡើយ តែសំរាប់អ៊ុំ សិរិរ័ត្នវិញគឺបែរជាយល់ច្បាស់ទៅវិញ។(សូមចុចទីនេះ)

ប្រាកដណាស់បើនិយាយពីបច្ចេកទេសដែរខ្លាំងៗជាងនេះប្រហែលជាកីឡាករជប៉ុន ឬ ក្រុម J league មានការចេះដឹងច្រើនជាងពិតមែនប៉ុន្តែ នោះក៏ព្រោះដោយសារនៅប្រទេសជប៉ុនមានក្រុមបាល់ទាត់ល្បីៗជាច្រើន ហើយពួកគេមានឳកាសហ្វឹកហាត់បានច្រើន និងរយៈពេលយូរជាងតែប៉ុណ្ណោះ។ ប្រសិនបើប្រទេសកម្ពុជាមានឳកាសទទួលបានវគ្គបណ្ដុះបណ្ដាលបច្ចេកទេសទាំងនោះ ហើយយកវាមកដាក់ក្នុងខ្លួន កម្ពុជាទៅថ្ងៃអានាគតនឹងមានជំនាញនៅជាប់ខ្លួនជាក់ជាមិនខាន។

យ៉ាងណាកី្ត នេះមកពីប្រទេសជប៉ុនបានចូលរួមការប្រកួតធំៗច្រើនជាងកម្ពុជា ដូច្នេះពួកយើងក៏បានហ្វឹកហាត់រៀនបានច្រើនជាងកម្ពុជាដែរ។ បើនិយាយជារួមជប៉ុនក៏គ្មានលក្ខណៈពិសេសអ្វីដែរ គ្រាន់តែពួកយើងបានរៀនពីបច្ចេកទេសមុន តែបើកម្ពុជាបានរៀនដូចយើងដែរនោះ ច្បាស់ណាស់ថាកម្ពុជាក៏អាចមានសមត្ថភាពខ្ពស់បានដែរ។ ព្រោះកីឡាករចាំទីកម្ពុជា មាន ទេពកោសល្យពិសេសនោះជាប់ខ្លួនស្រេចទៅហើយ។ផ្ទុយមកវិញ ដូចដែលប្រធានបទរបស់យើងគឺ ភាពរហាស់រហួន។ ចំនុចនេះជាចំនុចពិសេសរបស់ប្រជាជនកម្ពុជា ដែលមានតាំងពីកំណើត ហើយខ្ញុំគិតថាទោះជាជប៉ុនធ្វើយ៉ាងណាក៏មិនអាចរៀនបានងាយងាយដែរ។

នៅពេលដែលប្រទេសកម្ពុជាមានលទ្ធភាពរៀនពីបច្ចេកទេសផ្សេងៗហើយ រូមបញ្ចូលទាំងអាវុធដ៏ខ្លាំងគឺភាពរហ័សរហួនផងនោះ នៅពេលនោះប្រហែលជាជប៉ុននឹងចាញ់កម្ពុជាវិញម្តងហើយ។

ចំនុចពិសេសៗដូចជា ការកំណត់ទីតាំងបានល្អ ហើយការយកជើងទាំងពីរមកទប់ ដែលចំនុចទាំងនេះកីឡាករជប៉ុនមិនអាចធ្វើបានទេតែ អ៊ុំ សិរីរ័ត្នអាចធ្វើបានទាំងអស់។

កីឡាករវ័យ ២៣ឆ្នាំ​ កំពស់ ១៧៨សង់ទីម៉ែត្រ ស៊ូ យ៉ាទី និង​ កីឡាករវ័យ១៨ឆ្នាំ កំពស់ ១៨១សង់ទីម៉ែត្រអ៊ុំ សិរិរ័ត្នគឺសុទ្ធតែមានចំនុចពិសេសដ៏អស្ចារ្យដូចគ្នា ហើយទៅថ្ងៃអានាគតប្រាកដជាមានការរីកចំរើនខ្លាំង។ តាមទ្រឹស្តី កីឡាករពិភពលោកត្រូវមានកំពស់ទាបបំផុតត្រឹម១៨៥សង់ទីម៉ែត្រពិតមែន ប៉ុន្តែ សិរីរ័ត្នទើបតែអាយុ១៨ឆ្នាំ នៅមានឳកាសលូតកំពស់ច្រើនទៀត។ ព្រោះខ្ញុំ ចាប់ពីអាយុ១៨ឆ្នាំទៅក៏លូតបាន៣សង់ទីម៉ែត្រទៀតដែរ ហើយមកដល់បច្ចុប្បន្នអាយុ៣៥ឆ្នាំគឺលូតបាន១សង់ទីម៉ែត្របន្ថែមទៀត។

សំរាប់កីឡាករចាំទីតំណាងអោយប្រទេសជប៉ុន ដែលមានជំនាញច្បាស់លាស់បានគិតថា អ៊ុំ សិរិរ័ត្នអាយុ ១៨ឆ្នាំ នៅមានចំនុចខ្វះខាតច្រើនប៉ុន្តែក៏មានចំនុចល្អខ្លះដែលមានតែ សិរិរ័ត្នម្នាក់គាត់មានផងដែរ។ ហើយបើគាត់បានចូលរួមហ្វឹកហាត់ និង រៀនបន្ថែមពីចំនុចទាំងអស់នោះទៀត ទៅថ្ងៃអនាគតគាត់នឹងក្លាយជាកីឡាករដ៏ល្បីល្បាញម្នាក់មិនខាន។ ហើយលើក្រោយខ្ញុំក៏នៅតែបន្តតាមដានសមត្ថភាពគាត់ដូចគ្នា។

សមត្ថភាពរបស់អ្នកចាំទីទាំង២ ស៊ូ​​​​ យ៉ាទី និង អ៊ុំ សិរិរ័ត្ននេះ បានផ្តល់ភាពជឿជាក់ និង​កំលាំងចិត្តទៅដល់ប្រជាជនកម្ពុជាជាច្រើន។ ហើយក៏ជាគំរូមួយដែលជំរុញអោយក្មេងៗជំនាន់ក្រោយខិតខំប្រឹងប្រែង ដើម្បីប្រកួតជាមួយជប៉ុនម្តងទៀត ឬ ប្រទេសកំពូលៗដទៃទៀតផងដែរ។ ហើយខ្ញុំគិតថា កីឡាករទាំង២នេះ នឹងបន្តធ្វើអោយកីឡាបាល់ទាត់នៅកម្ពុជាមានភាពរីកចំរើន និងល្អទៅមុខជាក់ជាមិនខាន។

កីឡាករកម្ពុជាបន្ទាប់ពីបញ្ចប់ការប្រកួត បានមកអរគុណក្រុមកីឡាករជប៉ុនដល់កន្លែង។

នៅប្រទេសជប៉ុនក៏ដូចគ្នា នៅពេលដែលបញ្ចប់ការប្រកួតនីមួយៗ គឺសិស្សានុសិស្សនឹងមកដល់កន្លែងដើម្បីជាការថ្លែងអំណរគុណដល់ដៃគូរបស់ខ្លួណ។ ម្យ៉ាងនៅពេលដែលទទួលបានការថ្លែងអំណរគុណពីប្រទេសណាមួយ យើងពិតជាមានការរំភើបជាខ្លាំង ហើយចំពោះប្រទេសកម្ពុជា យើងពិតជាគោរព និងស្រលាញ់ខ្លាំងណាស់។ កម្ពុជាក៏បានរំលឹកយើងពីចំនុចសំខាន់នេះដែរ។ ហើយចំនុចនេះបានធ្វើប្រជាជនជប៉ុនដកជាប់ក្នុងចិត្តជាខ្លាំង។ កាលពីការប្រកួតនៅ សៃតាម៉ា បន្ទាប់ពីបញ្ចប់ការប្រកួត អ្នកគាំទ្រប្រទេសកម្ពុជាបានជួយរើសសំរាមអោយប្រទេសជប៉ុន ដែលធ្វើអោយជប៉ុនមានការភ្ងាក់ផ្អើលយ៉ាងខ្លាំង។ ដូច្នេះការប្រកួតលើកនេះជប៉ុនក៏ធ្វើការជួយកម្ពុជាវិញម្តង។

នៅក្នុងអត្ថបទ ភាពគ្រោះថ្នាក់នៃការធ្លាក់ប្រជាប្រិយភាពរបស់កីឡាជប៉ុនដោយសារការមើលស្រាលដៃគូប្រកួត(សូមចុចទីនេះ)ក៏បានសរសេរហើយដែរ ចំពោះប្រទេសជប៉ុនគឺមិនអាចចាញ់ប្រទេសកម្ពុជាឡើយ ប៉ុន្តែបើមើលតាមការប្រកួតលើកនេះ នាពេលអនាគតខាងមុខ ប្រហែលជាយើងអាចនឹងចាញ់ប្រទេសកម្ពុជាក៏ថាបានដែរ។ ដូច្នេះចាប់ពេលនេះទៅ​ យើងក៏ចាប់ផ្ដើមរៀនពីប្រទេសកម្ពុជារៀនពីចំនុចល្អរបស់អ្នកដទៃ(សូមចុចទីនេះ) នឹងប្រឹងប្រែហ្វឹកហាត់ អ្នកចាំទីរបស់យើងអោយខ្លាំងដូចគ្នាដែរ។

ពិតជាអរគុណខ្លាំងណាស់ចំពោះ កីឡាករតំនាងប្រទេសកម្ពុជា ក៏ដូចជា អ៊ុំ សេរីសារេត និងប្រជាជនកម្ពុជាទាំងអស់ ចំពោះបទពិសោធន៍ដល្អមួយនេះសំរាប់ខ្ញុំ។

 

広告

コメントを残す

以下に詳細を記入するか、アイコンをクリックしてログインしてください。

WordPress.com ロゴ

WordPress.com アカウントを使ってコメントしています。 ログアウト /  変更 )

Facebook の写真

Facebook アカウントを使ってコメントしています。 ログアウト /  変更 )

%s と連携中