athlete knowledge Home Page
http://athlete-knowledge.jp/reports/346
athlete knowledge Facebook
https://www.facebook.com/athleteknowledgejp
ខ្ញុំគិតថាមនុស្សភាគច្រើនតែងមានទស្សនៈមើលងាយកីឡាករតំណាងប្រទេសកម្ពុជា។ ប៉ុន្តែក្នុងនាមខ្ញុំជាគ្រូបង្វិកអ្នកចំទី គឺត្រូវតែឈរលើគោលការណ៍យុត្តិធម៌ និងមិនប្រកាន់ពូជសាសន៍។ ពោលគឺតែងពិនិត្យមើលចំនុចល្អ និង ចំនុចអាក្រក់របស់ពួកគាត់ ក៏ដូចជាសមត្ថភាពផ្ទាល់របស់ពួកគាត់ផងដែរ។ នេះគឺជាអ្វីដែលខ្ញុំផ្ដោតសំខាន់។ ដោយផ្អែកលើចំនុចខាងលើទាំងអស់នោះ ខ្ញុំឃើញថា អ្នកចាំទី ស៊ូ យ៉ាទីគឺពិតជាកីឡាករដ៏គួរអោយចាប់អារម្មណ៍មួយប្រាកដមែន។
រឿងដែលយើងអាចនិយាយបានមុនគេនោះគឺ ការទប់បាល់ពីក្រុមកីឡាករជប៉ុនបានជាច្រើនគ្រាប់ ដែលទាំងនោះសុទ្ធតែមិនមែនគ្រាន់តែជាការចៃដន្យប៉ុណ្ណោះទេ។ បច្ចេកទេស ភាពរហ័សរហួន និងពោរពេញដោយថាមពល ក៏ដូចជាការកំណត់ទីតាំងជាដើម គឺសុទ្ធតែជាសមត្ថភាពដែលគាត់មានហើយបានប្រើសំរាប់ការប្រកួតមូយនេះ។ យើងនិយាយពីវគ្គមូយទៅវគ្គមួយ គឺចាប់ពីការផ្ដើមលេងដំបូងនៅនាទី ទី១ ពេលដែលកីឡាករជប៉ុន អ៊ូកាហ្សាគី ស៊ីនជីក និង មឹតូ យូស៊ីណូរ៉ី បានដណ្ដើមបាល់គ្នាជាមូយកីឡាករកម្ពុជា រហូតដល់បាល់បានរមៀលដល់ទី។ ពេលនោះគ្មានអ្នកការពារ ហើយបាល់ក៏រមៀលមកយ៉ាងសន្សឹមៗ ដូច្នេះគាត់ក៏បានយកដៃទៅទប់ ខ្ញុំគិតថានេះគឺជាចំនុចដ៏ល្អមួយ។
ទោះបីជាបាល់រមៀលមកដោយសន្សឹមៗក្តី គាត់នៅតែព្យាយាមធ្វើមិនអោយមានកំហុស ដោយយកជង្គង់បិទជិតចាំទប់បាល់ប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ ហើយគាត់ក៏បានដោយប្រើជើងទាំងពីរធ្វើជាជញ្ជាំងហើយទម្រេតខ្លួនដួលទៅមុខដើម្បីការពារមិនអោយចូលទី បើទោះជាចៃដន្យបាល់របូតចេញពីដៃក៏ដោយ។ និយាយជារួម គាត់បានបង្ហាញពីសមត្ថភាពខ្លួនឯង ចាប់តាំងពីវគ្គទី១មកម្លេះ។ ដោយផ្ដើមពីពេលនោះមក យើងក៏បានយល់ពីឆន្ទៈ និង ការរំពឹងទុករបស់គាត់ចំពោះការប្រកួតមូយនេះ ហើយនេះក៏ប្រហែលជាបទពិសោធន៍ដ៏ធំមួយសំរាប់អាជីពជាកីឡាករបាល់ទាត់របស់គាត់ផងដែរ។ បន្ថែមពីលើនេះទៀត ខ្ញុំមានអារម្មណ៍ថា ទោះបីជាគ្រាប់បាល់មានភាពងាយស្រួលក្នុងការទប់យ៉ាងណាក៏ដោយ ក៏គាត់មិនធ្វេសប្រហែសហើយធ្វើការទប់បាល់យ៉ាងប្រុងប្រយ័ត្នជាទីបំផុត។
អ្វីដែលគួរអោយចាប់អារម្មណ៍គឺមានច្រើនប៉ុន្តែ នៅនាទី ទី៣៩នៅតំបន់ខាងឆ្វេង ត្រង់កីឡាករជប៉ុន មឹតូ និង ហុងដា ឃេស្សឹកិ ធ្វើការសហការគ្នាដើម្បីស៊ុតបាល់បញ្ជូលទី។ ជាពិសេស ត្រង់កន្លែងដែល ស៊ូ យ៉ាទីទប់បាល់របស់កីឡារករ អូកាហ្សាគី។ បាល់គ្រាប់ដំបូងគឺអាចទប់បានជារឿងធម្មតាទេ ព្រោះគាត់បានត្រៀមខ្លួន កំណត់ទីតាំង និងលំនឹងខ្លួនរួចជាស្រេចប៉ុន្តែអ្វីដែលពិសេសនោះគឺ ការទប់បាល់ទីពីរបានយ៉ាងជោគជ័យពីកីឡាករអូកាហ្សាគី។ បន្ទាប់ពីចាប់បាល់ហើយ គាត់ក្រោកឈរវិញយ៉ាងលឿន ថែមទាំងកំណត់ទីតាំងនិងលំនឹងខ្លួនបានយ៉ាងល្អនិងរហ័សផងដែរ។ ប្រហែលជាកីឡាករដទៃក៏អាចធ្វើបានយ៉ាងល្អដូចគ្នានេះដែរប៉ុន្តែ ចំពោះបាល់ទីពីររបស់កីឡាករអ៊ូកាហ្សាគី ជើងទាំងពីរនិងខ្លួនប្រាណរបស់ស៊ូ យ៉ាទី បានឈរយ៉ាងមានលំនឹងហើយទប់បាល់បានដោយជោគជ័យ និងមិនដួលខ្លួន។ ខ្ញុំគិតថា នេះគឺជាចំនុចដ៏គួរអោយអស្ចារ្យ គួរអោយកោតសរសើរ។
កីឡាករ ស៊ូ យ៉ាទី មានកំពស់១៧៥សង់ទីម៉ែត្រ ដែលមើលទៅខ្ពស់ជាងកីឡាករផ្សេងៗរបស់អាស៊ីអាគ្នេយ៍។ តែយ៉ាងណាក៏ដោយ ខ្ញុំគិតថា ភាពរស់រវើកដែលកីឡាករកម្ពុជាមានគឺខ្លាំងជាងក្រុមកីឡាករជប៉ុន ហើយនៅថ្ងៃអនាគតនឹងអាចដុសខាត់ លូតលាស់ក្លាយជាអាវុធយ៉ាងមុតមួយជាក់ជាមិនខាន។
មានអ្នកខ្លះថា “អ្នកចាំទីនោះពិតជាសំណាងណាស់ ទប់បាល់បានរហូត” តែតាមពិតគឺគ្មានទេសំរាប់កីឡាកររូបនេះ។ ក៏មិនមែនដោយសារ ស៊ូយ៉ាទី មានកំពស់ខ្ពស់ទេ (១៧៨សង់ទីម៉ែត្រ) ប៉ុន្តែដោយសារគាត់មិនខ្លាចភាពនឿយហត់ ហើយបានខំប្រឹងអស់ពីសមត្ថភាពនៅលើទីលានដ៏ធំមួយនោះ។ ចំពោះបាល់ទីពីរ ដែលជាបាល់ដែលពិបាកនឹងទប់នោះ គាត់ក៏បានទប់យ៉ាងល្អបំផុត។ តើនេះគឺជាក្រុមកម្ពុជា រឺក្រុមប្រទេសណាទៅ? សរុបមកការខិតខំប្រឹងប្រែងប្រកួតយ៉ាងយកចិត្តទុកដាក់គឺពិតជាត្រូវបានគេកត់សំគាល់មែន។
បើនិយាយពីការបរាជ័យវិញ(ភាពជោគជ័យរបស់ក្រុមកីឡាករជប៉ុន) ការស៊ុតបាល់បញ្ជូលទីបាន១គ្រាប់ដំបូង ពីចំនុចកណ្ដាលរបស់ហុងដា។ នៅចំនុចក្បាលនៃខ្សែការពារ ច្បាស់ណាស់ថាមានការពិបាកមើលបាល់ព្រោះមានការបាំងបន្តិចបន្តួច ប៉ុន្តែចំនុចមួយទៀតគឺ ហុងដា បានប្រឹងសំរុកដើម្បីស៊ុតបាល់មូយគ្រាប់នោះដោយកំលាំងនិងល្បឿនលឿនបំផុត។ ហើយនេះខ្ញុំគិតថា វាជាបទពិសោធន៍ដ៏កំរមាននៅក្នុងឆាកជីវិតសំរាប់កីឡាករកម្ពុជាយើង។ ដោយសារតែវាជាបទពិសោធន៍មួយដែលយើងមិនដែលជួប ទើបបង្កអោយកីឡាករខ្មែររូបនេះទប់បាល់ដ៏ខ្លាំងក្លាមូយគ្រាប់នោះមិនបាន។
ក្នុងពេលចូលនៃគ្រាប់ទី១នោះ គាត់ជង្គង់របស់គាត់បែបជាទប់នៅនឹងដី ដែលមើលទៅហាក់ដូចជាចំឡែកនិងមានលក្ខណៈយឺតបន្តិច។ដោយសារពេលនោះ កីឡាករជប៉ុនបានស៊ុតបាល់មួយជើង ហោះតាមលើ ដែលធ្វើអោយខ្សែការពារនិងអ្នកទាំងអស់គ្នានៅទីលាននោះមានអការៈភ្លឹក ដូច្នេះធ្វើអោយគាត់មានកាយវិការយឺតបន្តិច។
ខ្ញុំគិតថា ប្រហែលជាក្រុមកីឡាករកម្ពុជាមិនមានអ្នកណា អាចស៊ុតបាល់បាន ខ្លាំងដូចនេះទេ។ ជាក់ស្ដែង ស៊ូ យ៉ាទី ច្បាស់ជាអាចទប់បានល្អបើការស៊ុតបាល់មួយគ្រាប់នោះមានកំរិតស្រាលជាងនេះបន្តិច។ និយាយថានេះជាកំហុសរបស់គាត់ គឺពិតជាមិនសមហេតុផលទេ ព្រោះតាមសមត្ថភាពរបស់គាត់ លទ្ធផលដែលទទួលបាននេះគឺគាត់បានខំប្រឹងអស់ពីខ្លួនហើយ។ ហើយបន្ទាប់ពីបានប្រទះបទពិសោធន៍នេះហើយ ខ្ញុំជឿជាក់ថាគាត់នឹងមានការលូតលាស់ថែមទៀតនៅពេលអនាគត។
ចំពោះគ្រាប់បាល់ទី២របស់កីឡាករ យូស៊ីដាក់ យ៉ាម៉ាកវិញ ខ្ញុំគិតថានេះគឺពិតជាមានការរៀបចំបានល្អមែន។ បាល់បានរត់យ៉ាងស្រួលតាមតំបន់របស់ខ្សែការពារ ហើយនោះគឺមិនអាចរាប់ថាជាកំហុសរបស់អ្នកចាំទីឡើយ។ ដោយសារតែទីលានប្រកួតសើមផង ហើយកីឡាករយូស៊ីដាក់ យ៉ាម៉ាកបានស៊ុតចូលទីដោយបាល់រាប់ទៅនឹងដីផងនោះ ដែលជាហេតុធ្វើអោយអ្នកចាំទីមានការលំបាកក្នុងការទប់បាល់មែនទែន។ ព្រោះនៅពេលដែលទីលានមានភាពសើម ធ្វើអោយការបាន់ស្មានរបស់យើងមានលក្ខណៈលើសលុបបន្តិច ហើយបណ្ដាលអោយពិបាកទប់បាល់បាន។ ដូច្នេះចំពោះគ្រាប់បាល់ទី២នេះ គឺយើងមិនអាចធ្វើអ្វីបានទេ ព្រោះវាជាស្ថានភាពដែលមិនអំណោយផល និងពិបាកក្នុងការទប់ខ្លាំង។
ចំពោះគ្រាប់បាល់ទី៣ ដែលស៊ុតដោយកីឡាករ កាហ្គាវ៉ាក់ ស៊ីនជិក គឺយើងក៏មិនអាចនិយាយថាជាកំហុសរបស់ ស៊ូ យ៉ាទីដែរ។ គឺវាមានលក្ខណៈប្រទាក់ប្រទាញ ដណ្ដើមបាល់គ្នាទាំងខាងយើង និងខាងគេ ដែលធ្វើអោយអ្នកចាំទី ពិបាកសំរេចថានឹងទៅខាងណា។ ប៉ុន្តែអ្វីដែលជាចំនុចពិសេសនោះគឺ ទោះបីជាយ៉ាងនេះក្តី ក៏ស៊ូ យ៉ាទីនៅតែព្យាយាមកំណត់ទីតាំងដោយមិនឈប់ខ្លួននៅមូយកន្លែង និងសម្លឹងតាមមើលបាល់រហូត។ ចំនុចកន្លែងនេះ គឺពិតជាគួរអោយចាប់អារម្មណ៍មែនទែន។
ចំនែកនៅនាទី៤១ គឺពេលដែលយ៉ាទី ទប់បាល់របស់កីឡាករ អ៊ឺសាក់មី កាតាស៊ី។ គាត់ដួលមែនប៉ុន្តែ គាត់កំណត់ទីតាំងបានល្អ និងមិនបានលោតទៅមុនខ្លាំងឡើយ។ មិនមែនគ្រាន់តែចំពោះនាទី៤១ប៉ុណ្ណោះទេ ប៉ុន្តែនូវរាល់ការលេងរបស់គាត់ គឺគាត់មិនសូវលោតទុកមុនខ្លាំងៗទេ ផ្ទុយទៅវិញគាត់ធ្វើការកំណត់ វិភាគជំហានរបស់គាត់យ៉ាងច្បាស់លាស់។ ក៏មានកន្លែងខ្លះគាត់បានផ្ដួលខ្លួនទៅមុនមែន តែគាត់អាចទប់បាល់របស់អ្នកស៊ុតលំដាប់ខ្លាំងគឺ លោក អ៊ឺសាក់មីបាន គឺដោយសារតែគាត់បានកំនត់ទីតាំងបានល្អ។ ទោះបីមានការស៊ុតពីទិសផ្ទយុមកវិញក៏ដោយ យ៉ាទីមានប្រតិកម្មរហ័ស ហើយទប់បានយ៉ាងល្អ នេះគឺពិតជាអស្ចារ្យណាស់។
ប៉ុន្តែមានម្ដង គាត់ធ្វើមិនបានល្អចំពោះបាល់ដែលហោះឡើងខ្ពស់។ កំហុសនរណាក៏មានដែរ ប៉ុន្តែអ្វីដែរសំខាន់គឺបន្ទាប់ពីប្រព្រឹត្តិកំហុសនោះហើយគេធ្វើអ្វីទៀត។ បន្ទាប់គាត់ក៏បានផ្លាស់ប្តូរស្ថានភាពបានយ៉ាងរហ័ស ហើយព្យាយាមតម្រូវទីតាំងរបស់ខ្លួនអោយមានលក្ខណៈត្រឹមត្រូវហើយទើបធ្វើការបោះបាល់អោយដៃគូ។ របៀបក្នុងការផ្លាស់ប្តូរស្ថានភាព និង ការកែតម្រូវទីតាំងគឺសុទ្ធតែលឿនទាំងអស់។ បើនិយាយពីចំនុចនៃភាពរហ័សរហូនរបស់ក្រុមអាស៊ីវិញ ខ្ញុំមានអារម្មណ៍ថាគាត់មានច្រើនជាងខាងជប៉ុន។ ប្រហែលចំពោះការប្រកួតលើកក្រោយ នេះជាចំនុចគំរោមគំហែងមូយគួរអោយកត់សំគាល់។
ស៊ូ យ៉ាទី មុនពេលចេញប្រកួតបាននិយាយថា “ខ្លួននឹងខំប្រឹងធ្វើអោយប្រទេសកម្ពុជា និងប្រជាជនកម្ពុជាទាំងអស់មានមោទនភាព”។ ហើយនេះគឺពិតជាសមិត្រផលដែលគាត់បានខំប្រឹង ហើយខ្ញុំជឿថាប្រជាជនកម្ពុជាក៏មានមោទនភាពដោយសារគាត់ដែរ។ លើកនេះគាត់បានក្លាយជាគំរូល្អដល់ក្មេងៗដែលបានមើលការប្រកួតនេះ ហើយប្រហែលពួកគេគិតថា “ចង់ពូកែដូចគាត់” ក៏ប្រហែលជាថ្ងៃអនាគតក្នុងចំនោមក្មេងៗទាំងនោះ មាននរណាម្នាក់នឹងទៅចូលរួមប្រកួតជាមួយជំរើសជាតិជប៉ុនទៀតផងក៏មិនដឹង។
សមត្ថភាពរបស់អ្នកចាំទី អាស៊ីរបស់យើងគឺកំពុងមានភាពរីកចំរើនជាលំដាប់។ កាលពីមុនគឺមានចំនុចខ្វះខាត និងកំហុសដែលបង្កឡើងដោយអចេតនាជាច្រើនប៉ុន្តែ សំរាប់ពេលនេះទោះជាការប្រកួតនៅកម្ពុជា ឬ សាំងហ្គាព្យួរក៏ដោយ គឺគ្មានបញ្ហាទាំងអស់នោះទៀតទេ ។ យ៉ាងណាមិច គាត់អាចបន្តទៅចូលរួមការប្រកួតនៅវគ្គបន្ទាប់ទៀតបានឬមិនបានជារឿងផ្សេងមូយទៀត តែនេះខ្ញុំគ្រាន់តែចង់វិភាគ និង វាយតម្លៃសមត្ថភាពដ៏ពិសេសរបស់គាត់តែប៉ុណ្ណោះ។ អ្វីដែលសំខាន់គឺត្រូវបង្ហាញសមត្ថភាពដែលខ្លួនមានអោយអស់។
Yoji Yamano Facebook
https://www.facebook.com/YojiYamanoShanYeYangSi
Yoji Yamano Twitter
https://twitter.com/yoji_yamano
Yoji Yamano Goalkeeping Know-How
http://wp.me/P18PL3-8j
Yoji Yamano Goalkeeper Email Newsletter
http://www.mag2.com/m/0001664071.html
★Contact★
cafehondurasyoji@hotmail.co.jp